ខេត្តស្វាយរៀង÷ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខេត្តស្វាយរៀង កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦…
កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះល្បាតចល័តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានក្រុងស្វាយរៀង ក្រុងស្វាយរៀង៖ នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចេញប្រតិបត្តិការចុះល្បាតចល័តក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ដើម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ…
លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាបឋមសិក្សាតាសួស!
នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជានាយកសាលាបឋមសិក្សានៅសាលាបឋមសិក្សាតាសួស ស្ថិតនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុកបានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោកនាយកថ្មីដែលទើបទទួលបានការតែងតាំងឱ្យកាន់មុខតំណែងជានាយកសាលាបឋមសិក្សា។…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូប និងជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវលេខ១០៣…
ប្រតិបត្តិការទ្រង់ទ្រាយធំ៖ បង្ក្រាបទីតាំង “អនឡាញស្គេម” ៥កន្លែងក្នុងក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនបរទេសជាង ២០០នាក់ បន្ទាយមានជ័យ៖ ជាលើកដំបូងនៅក្នុងក្រុងសិរីសោភ័ណ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) យ៉ាងសកម្មចំនួន ៥ទីតាំង។ ប្រតិបត្តិការនេះធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ…
កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន
ស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការចុះបង្ក្រាបបទល្មើសប៉ុនប៉ងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យបានចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការនេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំលោកវរសេនីយ៍ឯក ស្រី វត្ថា មេបញ្ជាការរង និងមានការចូលរួមពីលោក អភិបាលរងក្រុងបាវិត លោកមេភូមិបាវិតកណ្ដាល និងការសម្របសម្រួលពីលោក…
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោកចុះអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយចុះរដ្ឋបាលឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៩នាក់!
ភ្នំពេញ៖នៅថ្ងៃ២០ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៩និង៣០នាទីព្រឹក កម្លាំងផ្នែកជំនាញនឹងប៉ុស្តិ៍នៃអធិការដ្ឋាននគបាលខណ្ឌទួលគោក បានចុះរដ្ឋបាលនៅផ្លូវ៥៩២សង្កាត់បឹងកក់២ ជាលទ្ធផល បានឃាត់មនុស្សប្រុស ស្រីចំនួន០៩នាក់ ស្រី០២ ជាមុខសញ្ញប្រេីប្រាស់គ្រឿងញៀន។បច្ចុប្បន្នពួកគេខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីកសាងនីតិវិធី បញ្ជូនទៅមណ្ឌលអប់រំនិងស្តានីតិសម្បទា នៃមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ៕
ទិវាជាតិនៃការចងចាំ ២០ ឧសភា !
ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ…
កម្លាំងនគរបាលចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន…